នៅក្នុងមេរៀននេះខ្ញុំសូមណែនាំ ពីរបៀបក្នុងការសរសេរអក្សរខ្មែរសម្រាប់ការីកុំព្យូទ័រកំរិតខ្ពស់ និងជាមេរៀនសំខាន់សម្រាប់បងប្អូនដែលប្រលងចូលក្រមខណ្ឌដែលពាក់ព័ន្ធ ក្នុងមេរៀននេះ។ ក៏ពិសេសផងដែរសម្រាប់អ្នកធ្វើការដែលពាក់ព័ន្ធផ្នែករដ្ឋបាលលេងបារម្ភក្នុងការសរសេរឈ្មោះប្រជាពលរដ្ឋមូលដ្ឋានខុស រងនូវការបន្ទោសពីបញ្ហាសរសេរឈ្មោះប្រជាពលរដ្ឋមិនចេញ។ ក្នុងមេរៀនេះផងដែរចាំបាច់អោយបងប្អូនត្រូវទាញយកឯកសារពាក់ព័ន្ធមួយចំនួនទើបអាចធ្វើការសរសេរនូវពាក្យទាំងនោះបាន។ ខាងក្រោមនេះជារូបភាពតំណាងឈ្មោះមួយចំនួនដែលពិបាកសរសេរ៖

    យ៉ាងណាមិញក្នុងការសេរពាក្យទាំងនេះចាំបាច់អោយបងប្អូនត្រូវតែទាញយកហ្វុនដែលខ្ញុំបានបង្កើតឡើងហើយជាពុម្ពអក្សរដែលត្រូវបានកែប្រែឡើងវិញជាមួយក្ដារចុច យូនីកូដ (Khmer Nida Unicode) សូមទាញយកក្ដារចុចយូនីកូដខ្មែរដោយចុចលើនេះ Khmer NIDA Unicode ។ បន្ទាប់ពីបានទាញយកក្ដារចុចនេះហើយបងប្អូនតម្រូវអោយមានពុម្ពអក្សរដែលខ្ញុំបានកែជាពិសេសសម្រាប់កាងាររដ្ឋបាលទាំងពីរនេះ Kh ST Siemreap Plus និង Kh ST Moul Plus
    
    សូមមើលលើរូបភាពក្ដារចុចខាងក្រោមនេះជាគម្រូក្ដារចុចនិងទីតាំងនៃអក្សរខ្មែរលើយូនីកូដ សម្រាប់ជំនួយដល់ការស្វែងរកអក្សរនីមួយៗ ។ បងប្អូនអាចទាញយកគម្រូក្ដារចុចបានតាមរយះប៉ូតុងនេះ
  Khmer NIDA Unicode
នេះជាគម្រូឈ្មោះមួយចំនួនដែលយើងអាចសរសេរបានជាមួយពុម្ពអក្សរថ្មីនេះ ហើយវាពិតជាងាយស្រួលក្នុងការសរសេរថែមទាំងអាចដោះស្រាយបញ្ហាស្មុគស្មាញកន្លងមករបស់បងប្អូនបានយ៉ាងឆាប់រហ័ស។


ខ្ញុំមិនបានបង្រៀនជាវីដេអូពីរបៀបសរសេរនៅលើអត្ថបទនេះទេ សម្រាប់ការរៀនសរសេរតម្រូវអោយទាញយកឯកសារមេរៀនជា PDF ខាងក្រោមនេះ។ 

    

បញ្ជីទាញយកឯកសារទៅប្រើប្រាស់

មើលក្នុងតារាងខាងក្រោមបន្ថែមសម្រាប់ការទាញយកទៅប្រើប្រាស់

ពត៌មានឯកសារ

  • TYPE: Include Multiple Files
  • KEEP: As Rar File
  • DESIGN BY: SOVANNTEIM
  • Upload: 19-November-2024
  • SIZE: 1 MB
  • PASWORD: N/A